ស្វែងយល់អំពី About Sala Aha Khmer

រៀន ច្នៃប្រឌិត និងកសាងអាជីពផ្នែកម្ហូបអាហាររបស់អ្នក Learn, Create & Build Your Culinary Career

សាលា អាហារ ខ្មែរ គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកម្ហូបអាហារ ដែលមានបេសកកម្មថែរក្សា និងលើកកម្ពស់ម្ហូបខ្មែរដ៏ពិតប្រាកដ ព្រមទាំងបង្រៀនជំនាញទំនើបផ្នែកចម្អិនអាហារ ធ្វើនំ កាហ្វេ និងបដិសណ្ឋារកិច្ច។ កម្មវិធីបណ្តុះបណ្តាលដោយផ្តោតលើការអនុវត្តជាក់ស្តែងរបស់យើង ត្រូវបានរៀបចំឡើងសម្រាប់អ្នកចាប់ផ្តើម អ្នកដែលមានបំណងក្លាយជាចុងភៅ សហគ្រិន និងអ្នកគ្រប់រូបដែលមានចំណង់ចំណូលចិត្តក្នុងវិស័យម្ហូបអាហារ។
Sala Aha Khmer is a professional culinary training center dedicated to preserving authentic Khmer cuisine while teaching modern cooking, baking, coffee, and hospitality skills. Our hands-on training programs are designed for beginners, aspiring chefs, entrepreneurs, and anyone passionate about the food industry.

បេសកកម្មរបស់ក្រុមហ៊ុន Our Mission

ផ្តល់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកម្ហូបអាហារដែលផ្តោតលើការអនុវត្តជាក់ស្តែង ដើម្បីជួយឱ្យសិស្សទទួលបានជំនាញវិជ្ជាជីវៈ ភាពច្នៃប្រឌិត ទំនុកចិត្ត និងឱកាសការងារក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច។
To provide practical culinary education that empowers students with professional skills, creativity, confidence, and career opportunities in the food and hospitality industry.

ស្វែងយល់អំពី About Sala Aha Khmer

ក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកម្ហូបអាហារឈានមុខគេមួយនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ចំពោះឧត្តមភាពក្នុងការអប់រំ នវានុវត្តន៍ និងការអភិវឌ្ឍវិជ្ជាជីវៈ។
To become one of Cambodia’s leading culinary training centers, recognized for excellence in education, innovation, and professional development.

ហេតុអ្វីបានជាសិស្សជ្រើសរើសយើង Why Students Choose Us

នៅ សាលា អាហារ ខ្មែរ វគ្គសិក្សានីមួយៗផ្តោតសំខាន់លើការរៀនតាមរយៈការអនុវត្តជាក់ស្តែង។ សិស្សទទួលបានបទពិសោធន៍ការងារពិតប្រាកដក្នុងការចម្អិនអាហារ ដុតនំ រៀបចំកាហ្វេ តុបតែងបង្ហាញម្ហូបអាហារ បម្រើអតិថិជន និងគ្រប់គ្រងផ្ទះបាយ ដោយប្រើឧបករណ៍វិជ្ជាជីវៈ និងបច្ចេកទេសតាមស្តង់ដារឧស្សាហកម្ម។

គ្រូបណ្តុះបណ្តាលដែលមានបទពិសោធន៍របស់យើង នឹងណែនាំសិស្សជាជំហានៗ ដើម្បីធានាថា សិស្សគ្រប់រូបអាចអភិវឌ្ឍទំនុកចិត្ត និងជំនាញចាំបាច់សម្រាប់ការចូលបម្រើការងារ ឬការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។
At Sala Aha Khmer, every course focuses on practical learning. Students gain real-world experience in cooking, baking, coffee preparation, food presentation, customer service, and kitchen management using professional equipment and industry-standard techniques.

Our experienced instructors guide students step by step, ensuring every learner develops the confidence and skills needed for employment or starting their own business.

អត្ថប្រយោធន៍ Our Advantages

អត្ថប្រយោជន៍សម្រាប់សិស្ស Student Benefits

ហេតុអ្វីបានជាអ្នកគួរសិក្សានៅ សាលា អាហារ ខ្មែរ Why Learn at Sala Aha Khmer

យើងផ្តល់ការអប់រំវិជ្ជាជីវៈផ្នែកម្ហូបអាហារ តាមរយៈបទពិសោធន៍អនុវត្តជាក់ស្តែង ការបង្រៀនពីគ្រូបណ្តុះបណ្តាលវិជ្ជាជីវៈ និងបរិក្ខារបណ្តុះបណ្តាលទំនើប ដើម្បីត្រៀមសិស្សឱ្យមានសមត្ថភាពសម្រាប់អាជីពដ៏ជោគជ័យក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច។
We provide practical culinary education through hands-on experience, professional instructors, and modern training facilities to prepare students for successful careers in the food and hospitality industry.

វគ្គសិក្សាប្រកបដោយវិជ្ជាជីវៈ Professional Training

ទទួលបានជំនាញម្ហូបអាហារជាក់ស្តែងសម្រាប់ការងារ តាមរយៈវគ្គបណ្តុះបណ្តាលអនុវត្តដោយផ្ទាល់ ក្រោមការណែនាំពីគ្រូបណ្តុះបណ្តាល។
Gain real-world culinary skills through practical, instructor-led training sessions.

បរិក្ខារ និងកន្លែងបណ្តុះបណ្តាលទំនើប Modern Facilities

សិក្សានៅក្នុងផ្ទះបាយស្អាត ដែលបំពាក់សម្ភារៈយ៉ាងពេញលេញ ដោយប្រើឧបករណ៍ចម្អិនអាហារ និងដុតនំបែបវិជ្ជាជីវៈ។
Learn in clean, fully equipped kitchens using professional cooking and baking equipment.

បរិយាកាសសិក្សាដែលរួសរាយរាក់ទាក់ Friendly Learning Environment

រីករាយជាមួយការបង្រៀនក្នុងថ្នាក់ដែលមានការគាំទ្រ ជាក្រុមតូចៗ និងការណែនាំយ៉ាងយកចិត្តទុកដាក់តាមតម្រូវការរបស់សិស្សម្នាក់ៗ។
Enjoy supportive classroom instruction with small groups and personalized guidance.

ការអភិវឌ្ឍអាជីព Career Development

កសាងទំនុកចិត្ត និងទទួលបានបទពិសោធន៍អនុវត្តជាក់ស្តែងដែលចាំបាច់ សម្រាប់ការចូលបម្រើការងារ ឬការចាប់ផ្តើមអាជីវកម្មម្ហូបអាហារផ្ទាល់ខ្លួនរបស់អ្នក។
Build the confidence and practical experience needed for employment or starting your own food business.

ឧត្តមភាពនៃការបណ្តុះបណ្តាលរបស់យើង Our Training Excellence

អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ដើម្បីក្លាយជាចុងភៅវិជ្ជាជីវៈ Everything You Need to Become a Professional Chef

ជំនាញចម្អិនម្ហូប Cooking Skills

ស្ទាត់ជំនាញការចម្អិនម្ហូបខ្មែរបែបប្រពៃណី និងបច្ចេកទេសចម្អិនម្ហូបអន្តរជាតិ តាមរយៈមេរៀនអនុវត្តជាក់ស្តែង។
Master traditional Khmer cuisine and international cooking techniques through practical lessons.

វគ្គសិក្សានំបុ័ង Bakery Training

សិក្សាការធ្វើនំប៉័ង នំផ្អែម នំខេក បង្អែម និងបច្ចេកទេសដុតនំបែបវិជ្ជាជីវៈ។ Learn bread making, pastries, cakes, desserts, and professional baking methods.

កាហ្វេ Barista Skills

រៀនរៀបចំកាហ្វេអេសប្រេសសូ កាពូឈីណូ ការគូររូបលើកាហ្វេឡាតេ និងភេសជ្ជៈជាច្រើនប្រភេទសម្រាប់ហាងកាហ្វេ ប្រកបដោយទំនុកចិត្ត។
Prepare espresso, cappuccino, latte art, and a variety of café beverages with confidence.

សុវត្ថិភាពចំណីអាហារ Food Safety

យល់ដឹងអំពីអនាម័យ ការសម្អាតផ្ទះបាយ ការរក្សាទុកម្ហូបអាហារ និងការអនុវត្តសុវត្ថិភាពម្ហូបអាហារតាមស្តង់ដារអន្តរជាតិ។
Understand hygiene, kitchen sanitation, food storage, and international food safety practices.

ចំណេះដឹងធុរកិច្ច Business Knowledge

សិក្សាអំពីការរៀបចំបញ្ជីមុខម្ហូប ការគណនាថ្លៃដើមម្ហូបអាហារ ការបម្រើអតិថិជន និងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងភោជនីយដ្ឋាន។
Learn menu planning, food costing, customer service, and restaurant management basics.

កម្មវិធីបណ្តុះបណ្តាលដែលមានវិញ្ញាបនបត្រ Certificate Program

ទទួលបានវិញ្ញាបនបត្រ បន្ទាប់ពីបញ្ចប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកម្ហូបអាហាររបស់អ្នកដោយជោគជ័យ។
Receive a certificate upon successful completion of your culinary training program.

Scroll to Top